ភ្នំពេញៈ តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅព្រះរាជាណាចក្រកម្ពុជា ផ្ទៃមេឃនឹងមានសភាពអាប់អួរ ដោយពពកច្រើនដេរដាស ហើយមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា លាយឡំនឹងខ្យល់បក់បោកខ្លាំងនៅតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ។ នេះបើតាមការជូនដំណឹងពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ដែលចេញផ្សាយនៅមុននេះបន្តិច៕

មតិយោបល់