លោក ស៊ុម វណ្ណា គ្រូបង្វឹកក្លឹបស៊ីម៉ាក់យូណាយធីត បានលាឈប់ពីតំណែង ក្រោយដឹកនាំក្រុមបានត្រឹមសប្តាហ៍ទី១៤ នៃពានរង្វាន់លីគកំពូលកម្ពុជា ដោយសាររវល់ការងារផ្ទាល់ខ្លួន។
អតីតគ្រូជំនួយបៀលប្រាយរូបនេះរៀបរាប់ថា ការងារក្រៅបាល់ទាត់របស់លោក មានភាពមមាញឹកខ្លាំង ទើបលោកសម្រេចលាឈប់ពីក្រុម ដោយសំអាងហេតុផលពុំមានពេលគ្រប់គ្រាន់សម្រាប់ដឹកនាំ។
ប៉ុន្តែបែបនេះក្តីអតីតគ្រូបង្វឹករូបនេះបន្តថា លោកបានរៀបចំក្រុមល្អហើយមុនពេលចាកចេញ ហើយពិសេសក្រុមមានអតីតគ្រូជំនួយ កែវ សារិន ដែលទើបបញ្ចប់ C License ពីសហព័ន្ធមកជំនួសលោករួចរាល់ហើយ។
គួរបញ្ជាក់ថា លោក ស៊ុម វណ្ណា បានដឹកនាំស៊ីម៉ាក់មកកាន់ចំណាត់ថ្នាក់ទី៨បណ្តោះអាសន្ន ក្រោយ១៤ប្រកួតឈ្នះ២ ស្មើ២ ចាញ់១០។ ដោយឡែកសមិទ្ធិផលដ៏ធំមួយទៀតនោះគឺ លោកបានជួយឲ្យស៊ីម៉ាក់ ឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយហ៊ុនសែនខាប់ឆ្នាំ២០១៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប។
មតិយោបល់