ព័ត៌មានជាតិ

អតីតមន្រ្តីកាកបាទក្រហមម្នាក់ ចងកបញ្ចប់ជីវិត

ភ្នំពេញៈ មន្ត្រីកាកបាទក្រហមចូលនិវត្តន៍ម្នាក់ ឈ្មោះ អ៊ូន ផាន អាយុ៧០ឆ្នាំ មានជំងឺប្រចាំកាយច្រើនឆ្នាំមើលពុំជា បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ26A ក្រុមទី05ផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បុរសវ័យចាស់ចំណាស់ និងជាអតីតមន្រ្តីកាកបាទក្រហម ចូលនិវត្តន៍នោះ មានប្រពន្ធឈ្មោះនួន ស៊ីណា អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះរស់នៅផ្ទះកើតហេតុខាងលើមានកូន៣នាក់ ប្រុសម្នាក់ ស្រី២នាក់។

បើតាមស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា សព្វថ្ងៃកូន៣នាក់ មានគ្រួសារអស់ហើយ ហើយទៅរស់នៅផ្ទះបែកផ្សេងៗគ្នានៅក្បែរផ្ទះកើតហេតុដែរ ដោយឡែងក្នុងផ្ទះគាត់រស់នៅមានគ្នា៤នាក់ ប្តីប្រពន្ធចៅស្រី និងក្មួយប្រុស។

គាត់បន្តទៀតថា ប្តីរបស់គាត់មានជំងឺប្រចាំកាយច្រើនឆ្នាំមកហើយទឹកនោមផ្អែម ក្រពះពោះវៀន ព្យាបាលពុំជាសះស្បើយ តែទោះជាយ៉ាងណាក្តីក្រុមគ្រួសារនៅតែព្យាយាមថែទាំជនរងគ្រោះរហូត មិនឲ្យទៅណាធ្វើអ្វីឡើយ។

រហូតដល់យប់មុនថ្ងៃភ្ញាក់ផ្អើល ក្រុមគ្រួសារ រូបគាត់ និងចៅស្រីឡើងទៅសម្រាកលើផ្ទះជាន់លើ។ ចំណែកជនរងគ្រោះរួមជាមួយក្មួយប្រុសម្នាក់ទៀត នៅសម្រាកជាន់ក្រោមពុំមានអ្នកណាចាប់អារម្មណ៍លង់លក់គ្រប់គ្នាធម្មតា។ លុះរហូតដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ជាថ្ងៃថ្មីដើមសប្តាហ៍ ហើយក៏ជាខែថ្មីផង ពេលដែលគាត់ភ្ញាក់ពីដំណេកចុះមកក្រោម ស្រាប់តែប្រទះឃើញប្ដីរបស់គាត់ចងកសម្លាប់ខ្លួនស្លាប់បាត់ជីវិតទៅហើយ ដោយចងខ្សែអង្រឹង ចងភ្ជាប់ជាមួយចម្រឹងបង្អួច ទើបបង្កឲ្យភ្ញាក់ផ្អើលនិងរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឲ្យជួយពិនិត្យមើល។

តាមការពិនិត្យជាក់ស្តែងនគរបាលជំនាញចុះធ្វើការពិនិត្យ កោសល្យវិច័យឃើញថា ពិតជាជនរងគ្រោះសម្លាប់ខ្លួនដោយចងកពិតប្រាកដមែន ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់ដែរ ទើបនគរបាលប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុ៕

https://youtu.be/o0BoybgmvaA

Untitled-1

មតិយោបល់