អូស្ត្រាលី: អូស្រ្តាលីមានផែនការធ្វើដំណើរទៅក្រៅប្រទេសកំពុងត្រូវបានជំរុញឱ្យមានការគិតថា “គ្រោះថ្នាក់ធ្ងន់ធ្ងរណាស់” មុនពេលធ្វើដំណើរទៅអឺរ៉ុប ស្របពេលដែលមានភាពចលាចលទូទាំងទ្វីបនេះ នៅតែបន្តគំរាមកំហែង ដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ។
បន្ទាប់ពីការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងនីសកាលពីសប្តាហ៍មុន ហើយក៏មានរដ្ឋប្រហារដឹកនាំដោយយោធាក្នុងប្រទេស តួកគី បានជំរុញឱ្យក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មរបស់អូស្ត្រាលី មិនទាន់សម្រេចចិត្តជាថ្មីម្តងទៀតនៅឡើយទេ ក្នុងការ ធ្វើដំណើរទៅក្រៅប្រទេសអូស្រ្តាលីបានព្រមានថា ឱ្យមានការប្រយ័ត្នប្រយែងចំពោះពួកគេ ជាពិសេសចំពោះភ្ញៀវទេសចរ “នៅចំណុចក្តៅ”។
ជនជាតិអូស្ត្រាលីពីរនាក់គឺកំពុងតែសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យបារាំងនៅឡើយ ក្នុងករណីវាយប្រហារនេះរដ្ឋមន្រ្តីការបរ ទេសលោកស្រី Julie Bishop បាននិយាយថា ឥឡូវនេះវាគឺជាពេលវេលានៃភាពមិនច្បាស់លាស់ជាសកលមួយហើយដែល បានសម្លាប់មនុស្ស ៨៤នាក់នៅថ្ងៃបុណ្យជាតិរបស់បារាំង Bastille Day ហើយថាគ្មានទីក្រុងណាគ្មានបញ្ហាថាតើបានការ ពារបានយ៉ាងល្អ ឬធានាឲ្យមានសុវត្ថិភាពពីការធ្វើភេរវកម្ម។
រដ្ឋាភិបាលអូស្រ្តាលីត្រូវបានផ្តោតលើការធានាថា យើងអាចធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានក្នុងអំណាចរបស់យើងដើម្បី រក្សាអូស្រ្តាលីមានសុវត្ថិភាពនៅតាមផ្ទះ ហើយខណៈពេលនៅបរទេសទាន់អាចធានាបាននៅឡើយ។
ក្រោយមកទៀត ការវាយប្រហារចុងក្រោយនេះមិនមែនតែនៅក្នុងប្រទេសបារាំងទេប៉ុន្តែនៅព្រលានយន្តហោះ Ataturk ទីក្រុង អ៊ីស្តង់ប៊ុល និងការធ្វើរដ្ឋប្រហារសម្លាប់មនុស្សប្រមាណជិត ៣០០នាក់ បានរៀបចំឡើងក្នុងប្រទេសតួកគី នៅចុងសប្តាហ៍ នេះ គួរតែជំរុញឱ្យជនជាតិអូស្រ្តាលីជាច្រើនក្នុងការគិតថា វាគ្រោះថ្នាក់យ៉ាងខ្លាំងអំពីធ្វើដំណើរទៅអឺរ៉ុប។ វាមានពេលវេលាលំបាក ខ្លាំងណាស់ ហើយមនុស្សត្រូវគិតយ៉ាងខ្លាំងអំពីការធ្វើដំណើរទៅក្រៅប្រទេស។
រដ្ឋមន្ត្រីការបរទេសបាននិយាយថា ខណៈពេលដែលការវាយប្រហារនាពេលថ្មីៗនេះ ហាក់ដូចជាមានការរៀបចំទុកជាមុនដោយ រដ្ឋអ៊ីស្លាម IS លោកស្រីនឹងរង់ចាំរហូតដល់អាជ្ញាធរមូលដ្ឋាន បានអនុវត្តការស៊ើបអង្កេតរបស់ពួកគេ មុនពេលពិចារណាលើការ ផ្លាស់ប្តូរ ដែលបានព្រមានការធ្វើដំណើរទៅកាន់ប្រទេសបារាំង។ យើងសូមជំរុញឱ្យជនជាតិអូស្រ្តាលី ក្នុងការអនុវត្តកម្រិតខ្ពស់ នៃការប្រុងប្រយ័ត្នប្រសិនបើពួកគេធ្វើដំណើរនៅក្នុងប្រទេសបារាំង ដើម្បីទទួលយកការធានារ៉ាប់រងធ្វើដំណើរនិងដើម្បីស្តាប់ ដំបូន្មានរបស់អាជ្ញាធរមូលដ្ឋាន៕
មតិយោបល់