ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ចុះលេងទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់

កំពង់ធ: ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ថន សុម៉ាលី ភេទស្រី អាយុ ៥ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះចុះលេងទឹកស្ទឹង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់