ព័ត៌មានជាតិ

សមត្ថកិច្ចចុះអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី បង្កសំឡេងរំខាន

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ចុះដល់ទីតាំងភ្លាម ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តមស្នងការ ធ្វើយ៉ាងណាត្រូវផ្តល់សេវាប្រជាពលរដ្ឋឲ្យបានលឿន ឆាប់រហ័ស ជាពិសេសធ្វើយ៉ាងណាឲ្យគាត់សប្បាយចិត្ត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទទួលខំមិនភ្លាមពីប្រជាពលរដ្ឋភ្លាម ក៏បានទាក់ទងទៅអធិការខណ្ឌសែនសុខ ក៏ដូចជាមេប៉ុស្តិ៍ក្រាំងធ្នង់ គឺបានចុះដល់គោលដៅភ្លាមៗ ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់សកម្មភាព ផឹកស៊ីបង្កសំឡេងរំខានដល់អ្នកជិតខាង៕

មតិយោបល់