ប៉ាឡេស្ទីនៈ ប្រធានាធិបតីប៉ាទ្បេស្ទីន លោក ម៉ាមូដ អាបាស បានថ្កោលទោសចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៧។
លោក អាបាស បាននិយាយថា ការសម្រេចចិត្តយ៉ាងច្នេះ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អាមេរិក ក្នុងនាមជាអ្នកសម្របសម្រួល នៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈលោកបានបញ្ជាក់ទៀតថា ទីក្រុងយេរូសាឡឹម នៅតែជារាជធានីរបស់ប៉ាឡេស្ទីនដដែល។
ក្នុងនោះលោក អាបាស ក៏បានធ្វើការច្រានចោល ចំពោះសេចក្តីប្រកាសនេះផងដែរ ហើយបានលើកទ្បើងថា សកម្មភាពអមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងបោះបង់ចោលដល់កិច្ចប្រឹងប្រែងសន្តិភាពរបស់ខ្លួន នៅក្នុងជម្លោះអារ៉ាប់ និងអ៊ីស្រាអែល៕
មតិយោបល់