ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកបង្ហោះព៌ត័មានលក់តេស្ត covid-19 ២នាក់ និងម្ចាស់គ្លីនិកឯកជន ជនជាតិចិនម្នាក់

ព្រះសីហនុៈ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបទបញ្ជាយ៉ាងមឺងម៉ាត់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពីលោក គួច ចំរើន ។ ដោយមានការដឹកនាំសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និង លោក ម៉ាង ស៊ីនេត អភិបាលរងខេត្ត និងការិយាល័យជំនាញ ការិយាល័យកណ្ដាលសន្តិសុខ និងការិយាល័យ កណ្ដាលសេដ្ឋកិច្ច ចុះស្រាវជ្រាវ និងបង្ក្រាបក្រុមបង្ហោះតាមផេកនិងឆាត លក់ តេស្ត covid-19 និងការលួចលក់តេស្ត covid-19 ក្លែងបន្លំដោយគ្មានការអនុញ្ញាត្តិ ពីក្រសួងសុខាភិបាល ។

លទ្ធផល
១/ឃាត់ ២នាក់ បង្ហោះព៌ត័មានលក់តេស្ត ។
២/ឃាត់ម្ចាស់គ្លីនិកឯកជន ជនជាតិចិន លួចលក់តេស្ត ពិនិត្យ covid-19 ម្នាក់ និងដកហូតតេស្តនិងម្ជុលមួយចំនួន ៕

មតិយោបល់