ព័ត៌មានអន្តរជាតិ

ចិន បង្កើតយន្ដហោះហ្វឹកហាត់ថ្មី ក្នុងការបណ្តុះបណ្តាលអាកាសយានិកជំនាន់ក្រោយ

ចិនៈ កងទ័ពជើងទឹករំដោះប្រជាជនចិន (PLAN) នឹងអាចកាត់បន្ថយការចំណាយ សម្រាប់ការបណ្តុះបណ្តាលអាកាសយានិកជំនាន់ក្រោយ របស់ខ្លួនជាមួយនឹងការអភិវឌ្ឍយន្តហោះហ្វឹកហាត់ថ្មី ដែលបានយកមកពីយន្តហោះចម្បាំងចាស់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

កាលពីខែមុនកាសែតគ្រប់គ្រងដោយរដ្ឋចិន The Global Times បានរាយការណ៍ថា យន្ដហោះចម្បាំង JL-9 Mountain Eagle ត្រូវបានបញ្ជូនទៅឱ្យ PLAN ហើយកំពុងត្រូវបានប្រើ ក្នុងការបណ្តុះបណ្តាល សម្រាប់អាកាសយានិក នៅលើដែនអាកាស។

ទោះយ៉ាងណាអ្នកជំនាញផ្នែកនាវាចរ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង លោក Li Jie បានប្រាប់កាសែត South China Morning Post (SCMP) ថា យន្តហោះទាំងនោះ ត្រូវបានផលិតដោយសាជីវកម្មឧស្សាហកម្មយន្តហោះគួយចូវ (GAIC) ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីបង្រៀនអាកាសយានិក របស់របស់ចិន៕

មតិយោបល់