ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទយកកូនសោចម្លង លួចម៉ូតូ

ភ្នំពេញ: កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ករណីអំពើលួច (យកកូនសោចម្លងចាក់ លួចយកម៉ូតូចំនួន០១គ្រឿង) ។

១-ជនសង្ស័យឈ្មោះ តេង ណារ៉ូ ហៅ ស ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ ឃឿន រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
៣-ជនសង្ស័យឈ្មោះ វ៉ាត វិសាល ហៅ វីន ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ សាន ដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១២ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ខ្មៅ ឆ្នាំផលិត ២០២០ លេខតួ+ម៉ាស៊ីន 8176571 ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H 8035 (ជារបស់ជនរងគ្រោះ) និងកូនសោរម៉ូតូចំនួន០១ (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ឈ្មោះ តេង ណារ៉ូ ហៅ ស, ឈ្មោះ ឃឿន រស្មី និងឈ្មោះ សាត វិសាល ហៅ វីនឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់