ព្រះសីហនុៈ នៅវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ការងារ រថយន្តស្ទូចថយកិនព្រូឡានម្នាក់ស្លាប់ នៅក្នុងការដ្ឋានធ្វើផ្លូវវត្តលើ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ ដោប ដេត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរព្រូរថយន្ត ស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង។
មូលហេតុ៖ ដោយសាររថយន្តស្ទូចដែកធ្វើផ្លូវ ក្រោយពីទម្លាក់ដែកចុះហើយ អ្នកបើកបរបានបើកថយក្រោយ ធ្វើឲ្យកៅស៊ូតង់សម្រាប់ក្រាលធ្វើផ្លូវរមូល ទាញយកជនរងគ្រោះដែលកំពុងស៊ីញ៉ូរថយន្ត ចូលក្រោមកង់បណ្តាលឲ្យកិនស្លាប់ភ្លាមៗ។
ក្រោយពីកើតសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យឯស្រុកកំណើត៕
មតិយោបល់