អេស៉្បាញៈ ក្មេងប្រុសសញ្ជាតិវែល អាយុ៧ឆ្នាំ ដែលគេហៅថា Messi វ័យក្មេង បានចុះហត្ថលេខា ជាមួយក្លឹប Barcelona ។ នេះបើយោងតាម dailystar ចុះផ្សាយនៅថ្ងៃទី៥ ខែមិថុនា។
Enzo Romano នឹងបោះបង់ការលេងរបស់ខ្លួននៅក្នុងសហគមន៍នៅក្នុងប្រទេសវែល ដោយផ្លាស់មកកាន់អេស្ប៉ាញ ជាមួយនឹងឪពុកម្តាយរបស់គេ។
លោក Antonio អាយុ៣០ឆ្នាំ និង Awilda អាយុ ២៨ឆ្នាំ (ត្រូវជាឪពុកម្ដាយ) នឹងចាកចេញពីវែល ដើម្បីទៅជួយ Enzo ដើម្បីបំពេញសុបិន្តរបស់កូនខ្លួននៅអេស្ប៉ាញ។
លោក Antonio បាននិយាយថា “កូនប្រុសរបស់ខ្ញុំ គាត់ឆ្កួតនឹងបាល់ តាំងពីវ័យក្មេងមកម្លេះ”។
កីឡាករវ័យក្មេងដែលក្លឹបយក្សអេស្ប៉ាញនាំមក គឺធ្លាប់លេងនៅមជ្ឈមណ្ឌល Penylan ក្នុងប្រទេសវែល ។
គ្រូបង្វឹក Angharad James បាននិយាយថា “គាត់ពិតជាមានទេពកោសល្យ ហើយក៏ជាកីឡាករវ័យក្មេង ដែលខ្ញុំមិនធ្លាប់ជួប”៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://youtu.be/tDzWYNCUtFw

មតិយោបល់