រុស្ស៊ីៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងព្រះមហាក្សត្រសាលម៉ាន របស់ទីក្រុងរីយ៉ាដ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
កិច្ចពិភាក្សាតាមទូរស័ព្ទនោះ បានធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សារបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ស្តីពីកិច្ចព្រមព្រៀង សម្រាប់ការកម្រិត ឬកាត់បន្ថយប្រេងថ្មី។
ដោយទ្បែកការិយាល័យសារព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា លោក ពូទីន លោក ត្រាំ និងស្តេចអារ៉ាប៊ីសាអូឌីត បានពិភាក្សាអំពីស្ថានភាព នៅលើទីផ្សារប្រេង និងបានបញ្ជាក់ពីបំណងរបស់ពួកគេ ដើម្បីសម្របសម្រួលការផ្លាស់ប្តូរលើស្ថេរភាពទីផ្សារប្រេង ក៏ដូចជាការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន លើការប្រែប្រួលតម្លៃប្រេងផងដែរ៕
មតិយោបល់