ព័ត៌មានអន្តរជាតិ

អាមេរិក ធ្វើល្អដាក់ចិនតែខាងមុខ ប៉ុន្តែក្រោយខ្នងពិសពុលណាស់ !!

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Donald Trump បាន​និយាយ​ថា ​លោក​នឹង​អភិវឌ្ឍ​ ទំនាក់ទំនង​មួយ​ប្រកប​ដោយ​ការ​ស្ថាបនា​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

កាលពី​ថ្ងៃ​ពុធ លោក Trump បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​មួយក្នុងសេតវិមាន​​ថា លោកបាន​សម្តែង​មនោសញ្ចេតនា​នេះ​នៅ​ក្នុង​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ជូន​លោក​ប្រធានាធិបតី​ចិន Xi Jinping។

​លោក​ Trump បាន​អរគុណ​លោក​ Xi ចំពោះ​លិខិត​មួយ​ច្បាប់​ដែល​លោក​ប្រធានាធិបតី​ចិន​បាន​សរសើរ​លោក​នៅ​ពេល​លោក​សម្ពោធ​ចូល​កាន់​តំណែង​កាល​ពី​ខែ​មុន។ លោក Trump ក៏​បាន​ជូនពរ​ដល់​ប្រជារាស្ត្រ​ចិន​ ឱ្យ​បាន​សប្បាយ​រីករាយ​ និង​​សម្បូរ​រុងរឿង​ក្នុង​ឆ្នាំ​រកា​ផង​ដែរ។

លោក Lu Kang អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​ចិន ​បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍្ត​​ថា​ ប្រទេស​ចិន​អរគុណ​ដល់​សារលិខិត​របស់​លោក Trump ហើយ​ថា​ ចិន​ចង់​ធ្វើ​ការ​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​​ផ្តើម​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ចំណង​ទាក់ទង​គ្នា​ឱ្យ​បាន​ជិតស្និទ្ធ​ជាង​មុន​ថែម​ទៀត។

មេដឹកនាំ​សហរដ្ឋអាមេរិកនិង​ចិន ​​​មិន​បាន​និយាយ​គ្នា​ទេ​ចាប់​តាំង​ពី​លោក​ Trump បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​អាមេរិកាំង​ ក៏​ប៉ន្តែ​លោក Kang បាន​ថ្លែង​ថា​ ប្រទេស​ទាំង​ពីរ​បាន​ថែរក្សា​ឱ្យ​មានការ​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធល្អជាមុន។

យោងតាមអ្នកវិភាគនយោបាយអាមរិក-ចិន បាននិយាយថា លោកត្រាំធ្វើដូច្នោះគ្រាន់បំភ័ន្តភ្នែកពិភពលោកប៉ុណ្ណោះ តាមការពិតលោកចង់ឲ្យអ្នកវិនិយោគអាមេរិកដែលវិនិយោគនៅចិន ដូចជាក្រុមហ៊ុន​ អែបផល ឲ្យមកធ្វើការផលិតនៅសហរដ្ឋអាមរិកវិញ៕

មតិយោបល់