ម៉ាទ្បេស៊ីៈ បន្ទាប់ពីត្រូវបានអាជ្ញារប៉ូលិសម៉ាឡេស៊ីចាប់ឃុំខ្លួន ស្ត្រីវៀតណាម និងឥណ្ឌូណេស៊ី ដែលសង្ស័យថា មានជាប់ទាក់ទងនឹងករណីធ្វើឃាតសម្លាប់លោក គីម ជុងណាម នៅព្រលានយន្តហោះ ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ខណៈនេះដែរ ជនសង្ស័យទាំងពីរ ត្រូវបានតុលាការសម្រេចធ្វើការចោទជាផ្លូវការហើយ ពាក់ព័ន្ធនឹងករណីឃាតកម្ម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧។
តាមការបព្ជាក់ពីតុលាការ បានឲ្យដឹងថា អ្នកទាំងពីរ រួមជាមួយនិងជនសង្ស័យ ជាជនជាតិកូរ៉េខាងជើង ០៤នាក់ផ្សេងទៀត ដែលនៅមិនទាន់ចាប់ខ្លួនបាននោះ អាចត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត បើសិនជាត្រូវបានតុលាការរកឃើញថា ពិតជាមានកំហុសប្រាកដមែននោះ។
សូមជំរាបថា ស្ត្រីជនសង្ស័យឥណ្ឌូណេស៊ីឈ្មោះ Siti Aisyah វ័យ ២៥ឆ្នាំ និងម្នាក់ទៀត ជាជនជាតិវៀតណាម ឈ្មោះ Doan Thi Huong វ័យ២៨ឆ្នាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចោទប្រកាន់ថា បានលួចធ្វើឃាតលោក គីម ជុងណាំ ដោយប្រើប្រាស់សារធាតុគីមីដ៏ពុលម៉្យាងហៅថា VX យកទៅលាបលើផ្ទៃមុខរបស់គាត់៕

មតិយោបល់