អាមេរិកៈ យន្តហោះចម្បាំង F-35 ចំនួន ២ គ្រឿងដំបូង បានមកដល់មូលដ្ឋានទ័ពអាកាស Eielson ក្នុងរដ្ឋអាឡាស្កាហើយ បន្ទាប់ពីការធ្វើតេស្តយ៉ាងពិសេស មុនពេលបញ្ជូនពួកវា ទៅមូលដ្ឋានដាច់ស្រយាលភាគខាងជើងនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
ការដាក់ពង្រាយនេះ កើតឡើងចំពេលមានការប្រឈមថ្មីមួយ រវាងយន្ដហោះល្បាតរបស់រុស្ស៊ី និងក្រុមយន្តហោះស្ទាក់ចាប់របស់អាមេរិក នៅក្នុងតំបន់។
ដោយកងទ័ពអាកាសអាមេរិក បានប្រកាស នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ស្ថិតនៅភាគកណ្តាលរដ្ឋអាឡាស្កា គឺភាគខាងត្បូងនៃទីក្រុង Fairbanks មូលដ្ឋានទ័ពអាកាស Eielson បានទទួលយន្តហោះចម្បាំង F-35A Lightning II ចំនួន ២ គ្រឿងដំបូងរបស់ខ្លួន កាលពីថ្ងៃអង្គារ។
យោងតាមការចេញផ្សាយ បានឱ្យដឹងទៀតថា មូលដ្ឋានខាងលើ នឹងមានផ្ដល់កន្លែងស្នាក់នៅចំនួន ៥៤ខ្នង ដល់ក្រុមយុទ្ធជនប្រយុទ្ធ នៅដំណាច់ឆ្នាំនេះផងដែរ៕
មតិយោបល់