ព័ត៌មានអន្តរជាតិ

ស្លាប់ ៥១នាក់ របួសរាប់សិបនាក់ ដោយសារអាកាសធាតុធ្ងន់ធ្ងរនៅចិន

ចិនៈ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មនុស្ស៥១ស្លាប់ និងរាប់សិបនាក់ រងរបួសនៅក្នុងអាកាសធាតុធ្ងន់ធ្ងរនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលទីក្រុងបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង ព្យុះព្រិល និង ព្យុះ ថូណេដូ បានវាយប្រហារ តំបន់ជាច្រើននៅក្នុងទីក្រុង Yancheng វេលាម៉ោង ២ និង ៣០ នាទីយប់ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង ។

រដ្ឋាភិបាលក្រុងបាននិយាយថា អាកាសធាតុអាក្រក់​ត្រូវបានគេរាយការណ៍​កើតឡើងនៅក្នុងទីប្រជុំជន​ជាច្រើននៃក្រុង ហ្វូនីង និង ក្រុងស្សឺនយ៉ាង ដែលជាតំបន់ជាយក្រុង Yancheng ។

កម្លាំងខ្យល់បក់មានល្បឿន ១២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង បានវាយប្រហារតំបន់ក្រៅក្រុង ជាច្រើនកន្លែង នៃក្រុង ហ្វូនីង ខណៈដែលក្រុង ស្សឺនយ៉ាង ខ្យល់បានបក់បោកក្នុងល្បឿន ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

ផ្ទះជាច្រើនខ្នងបានដួលរលំដោយសារខ្យល់ បោកបក់ខ្លាំងនោះ ហើយមនុស្ស៥១នាក់ នបានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា រងរបួសនៅវេលាម៉ោង៨និង ៣០នាទីយប់នេះ។

មន្រ្តីជាន់ខ្ពស់នៃទីក្រុង Yancheng កុំពុងដឹកនាំសង្គ្រោះ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ នៅតាមភូមិដែលរងផលប៉ះពាល់៕

មតិយោបល់