ព័ត៌មានជាតិ

សមត្ថកិច្ចចុះអប់រំអ្នកផឹកស៊ីជុំៗ គ្នា និងបង្កសំឡេងរំខានដល់អ្នកជិតខាង

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានឲ្យដឹងថា ២៤ម៉/២៤ម៉ រីករាយនឹងបម្រើប្រជាពលរដ្ឋជានិច្ច
មិនបង្អង់យូរ ទទួលបានសារពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចចុះដល់ទីតាំងភ្លាមៗ ដើម្បីណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពដែលបង្កសំឡេងរំខានអ្នកជិតខាងមិនអាចសម្រាកបាន ដោយការជួបជុំ ផឹកស៊ី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា ។

សូមចូលរួមគោរពសិទ្ធិអ្នកជិតខាង ក៏ដូចជាការស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕

មតិយោបល់