ព័ត៌មានអន្តរជាតិ

រដ្ឋសភាអាមេរិក ព្រមានថាការវាយប្រហារដែនអាកាសណាមួយ ប្រឆាំងកូរ៉េខាងជើង អាចបង្កឲ្យមានគ្រោះថ្នាក់ធំ

អាមេរិកៈ សមាជិកសភាគណបក្សប្រជាធិបតេយ្យអាមេរិក បានព្រមានសេតវិមានថា ការវាយប្រហារដែនអាកាសណាមួយក៏ដោយ ដែលធ្វើទ្បើងក្នុងគោលបំណងប្រឆាំងនឹងកូរ៉េខាងជើង អាចនាំទៅរកសង្គ្រាម រួមទាំងការស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

ការលើកទ្បើងយ៉ាងដូច្នេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Rex Tillerson បានព្រមានធ្វើការវាយប្រហារមួយ ប្រសិនបើក្រុងព្យុងយ៉ាង មិនព្រមបោះបង់ចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតាក់តែច្បាប់អាមេរិក លោក Tammy Duckworth (D-IL) បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា « នឹងមានការរងគ្រោះដ៏ធំសម្បើម មិនធ្លាប់មានការឈឺចាប់កន្លងមក ជាមួយការរងរបួស ក៏ដូចជាការស្លាប់ទៅលើផ្នែកយោធា ក្នុងករណីដែលអាមេរិក បើកការវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើង»៕

មតិយោបល់