ព័ត៌មានអន្តរជាតិ

កងម៉ារីនអាមេរិក អះអាងថា ការសាងយន្តហោះចម្បាំង J-20 Stealth Fighter របស់ចិន នឹងបង្កការគំរាមគំហែងធ្ងន់ធ្ងរ

អាមេរិកៈ យន្តហោះចម្បាំង J-20 Stealth Fighter របស់ចិន កំពុងស្ថិតក្នុងទីតាំងយោធាមួយកន្លែង នៅឯព្រលានយន្តហោះ Savannah-Hilton។ ដោយយោធាអាមេរិក បានអះអាងថា យន្តហោះនេះ ត្រូវបានប្រើសម្រាប់គោលដៅហ្វឹកហ្វឺនទាហាន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

យន្តហោះចម្បាំងបំបាំងកាយប្រភេទ Chengdu J-20 បានចូលបម្រើក្នុងជួរកងទ័ពអាកាសរំដោះប្រជាជនចិន កាលពីដើមខែកុម្ភៈ ខណៈរបាយការណ៍ បានបង្ហាញថា យន្តហោះ និងម៉ាស៊ីនរបស់វា នឹងត្រូវចូលជាផលិតកម្មទ្រង់ទ្រាយធំ នៅចុងឆ្នាំនេះ។

យន្ដហោះ J-20 ដ៏មានសមត្ថភាពរបស់ចិន ត្រូវបានគេមើលឃើញថា ជាការរចនាម៉ូដយន្តហោះ និងផលិតលំដាប់ខ្ពស់បំផុត របស់ក្រុមហ៊ុនក្រុងប៉េកាំង ដែលមានសមត្ថភាពខ្ពស់ និងជាយន្តហោះចម្បាំងជំនាន់ទី ៥ នៅលើភពផែនដី។

យោធាសហរដ្ឋអាមេរិក ជឿជាក់ថា យន្តហោះ J-20 នឹងបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ថ្វីបើម៉ាស៊ីន និងយន្តហោះវា ត្រូវបានរាយការណ៍ថា កំពុងស្ថិតក្នុងអំឡុងពេលនៃការអភិវឌ្ឍក៏ដោយ៕

មតិយោបល់