បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្សចំនួន ២នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ពីក្រោយ។នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងជនរងគ្រោះដែលស្លាប់ ២នាក់ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ម៉ូតូបានបើកទិសដៅពីលិចទៅកើត ស្របគ្នាជាមួយគោយន្ត ពេលទៅដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំង ២នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកគោយន្តកន្ត្រៃ
ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្តនៅនឹងកន្លែង ចំពោះមូលហេតុបង្កឲ្យគ្រោះថ្នាក់ គោយន្តកន្ត្រៃបើកបរពេលយប់គ្មានភ្លើងបំភ្លើង ចំណែកម៉ូតូបើកបរក្នុងល្បឿនលឿន ៕
មតិយោបល់