បរទេសៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា អាមេរិក និងចិនបានបង្ហាញពីកងកម្លាំងយោធា របស់ពួកគេរៀងៗខ្លួន ចំពេលដែលប្រទេសមហាអំណាចទាំងពីរនេះ កំពុងតែមានភាពតានតឹងរវាងគ្នា។ នេះបើយតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦។
តាមរយៈខ្សែវីដេអូមួយ បានបង្ហាញពីកងនាវាចរយោធាមួយថ្មីបំផុត របស់សហរដ្ឋអាមេរិក ដោយភ្ជាប់មកជាមួយយន្តហោះប្រយុទ្ធចិន ដែលបានអនុវត្តការធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
វីដេអូនេះ បានចេញផ្សាយពីជំនាន់ក្រោយនៃនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ដែលបានឆ្លងកាត់សមុទ្រ របស់ខ្លួននៅចុងឆ្នាំនេះ។
ក្នុងវីដេអូនេះដែរ ក៏មានការបង្ហាញពីយន្តហោះចម្បាំងរបស់ប្រទេសចិន ដែលបានអនុវត្តការធ្វើសមយុទ្ធបាញ់ គ្រាប់ពិត សម្រាប់ជាយុទ្ធសាស្រ្ត នៅលើសមុទ្រចិនខាងកើត ដែលជាកន្លែងស្ថិតនៅក្នុងជម្លោះ ជាមួយសម្ព័ន្ធមិត្ត អាមេរិក ជប៉ុន និងតៃវ៉ាន់៕
https://youtu.be/EV519TjVQJ4
មតិយោបល់