ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ការវាយប្រហារដោយកាំបិតសម្លាប់ស្ត្រីម្នាក់ និងរងរបួសច្រើននាក់ អាចជាអំពើភេរវកម្ម

អង់គ្លេសៈស្ត្រីម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយកាំបិតនៅក្នុងឧទ្យាន Russel Quare កណ្តាលទីក្រុងឡុងដ៏ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៦។

ប៉ូលិស និងរថយន្តសង្គ្រោះត្រូវបានគេហៅតាមទូរស័ព្ទនៅម៉ោង១០ និង ៣៣នាទីយប់(ម៉ោងនៅក្នុងស្រុក)កាលពីថ្ងៃពុធដោយ​បានរាយការណ៍ថា មានបុរសម្នាក់កាន់កាំបិតមួយ ហើយវាយប្រហារ ធ្វើឲ្យមនុស្សច្រើននាក់រងរបួស។

ជនរងគ្រោះអាចឡើងដល់៦នាក់ ត្រូវបានគេរកឃើញនៅនឹងកន្លែងកើតហេតុ ហើយស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ពេលក្រោយមកបន្តិច។

ប៉ូលិសក្រុងបាននិយាយថា បុរសម្នាក់នោះត្រូវបានចាប់ខ្លួននៅម៉ោង១០និង ៣០នាទីយប់ ហើយប៉ូសិសសន្និដ្ឋានថា​ហេតុការណ៍មួយនេះអាចជាអំពើភេរវកម្ម៕

160804101439-london-stabbing-4-overlay-tease

មតិយោបល់