ព័ត៌មានអន្តរជាតិ

កងកម្លាំងប៉ូលិសតួកគីកបិទមូលដ្ឋានអាកាសអង្គការណាតូ

តួកគីៈសារព័ត៌មាន Hurriyet Daily News បាននិយាយថាកងកម្លាំងប៉ូលិសប្រឆាំងភេរវកម្មរបស់ទួកគី បិទមូលដ្ឋានអាកាស Incirlik ភាគអាគ្នេយ៍ប្រទេសតួកក្នុងរយៈពេលខ្លី កាលពីថ្ងៃអាទិត្យដើម្បីទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារថ្មីមួយ។នេះបើយោងតាម សារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី០១ ខែកក្កដា នេះ។

យោងតាមសារព័ត៌មាន Hurriyet បានឲ្យដឹងថា ប្រតិបត្ដិការបិទនេះបានធ្វើឡើងដោយកងកំលាំងប៉ូលិស និងត្រូវបានបញ្ចប់វិញ ក្នុងរយៈពេល២ម៉ោង កន្លះ។ ដំបូងឡើយ វាត្រូវបានគេរាយការណ៍ថា អ្នកគាំទ្ររបស់បព្វជិតមូស្លីមលោក Fethullah Gulen នឹងប៉ុនប៉ងធ្វើរដ្ឋប្រហារមួយថ្មីមួយទៀត នៅក្នុងមូលដ្ឋានអាកាសនេះ ហេតុដូច្នេះហើយទើបពួកគេបិទមូលដ្ឋានអាកាសមួយនេះ ។

សូមបញ្ជាក់ថា មានកងទ័ពតួកគឺចំនួន១០០០នាក់ បានលោមព័ទ្ធមូលដ្ឋានអាកាសមួយនេះក្រោយពេលមានពាក្យចចាមរាមថាមានការប៉ុនប៉ងធ្វើរដ្ឋាប្រហារថ្មីមួយទៀត៕

579d4036c36188eb078b45a9

 

មតិយោបល់