ព័ត៌មានជាតិ

Update: ចុះបង្ក្រាបហ្គេមអនឡាញនៅសង្កាត់ភ្នំពេញថ្មី ដកហូតកុំព្យូទ័រជាច្រើនគ្រឿង

ភ្នំពេញៈ បញ្ហាភូមិ-ឃុំមានសុវត្ថិភាពជាកត្តាសំខាន់ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឱ្យប្រើប្រាស់ផ្លូវការជាមួយគ្នានោះ ក្នុងចំណោមគោលនយោបាយទាំង៩ចំណុច គឺបទល្មើសល្បែងស៊ីសងហ្គេមអនឡាញជាកត្តាសំខាន់ ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេ​ ក៏ព្រោះតែល្បែងស៊ីសងអាចធ្វើឱ្យមនុស្សឈ្លកវង្វេងភ្លេចការងារ ភ្លេចបាយ ភ្លេចទឹក ភ្លេចការសិក្សា​ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម។

ជាក់ស្តែងកាលម៉ោង០៨៖៣០នាទី ព្រឹកថ្ងៃទី០៤ សីហា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌបានចុះបង្ក្រាបហ្គេមអនឡាញចំនួន២ទីតាំង ដែលបង្កប់ផ្នាល់បាល់ខាងក្នុង និងធ្វើការដកហូតសម្ភារៈ និងលុយមួយចំនួនធំ ស្ថិតនៅផ្ទះលេខ២៣ផ្លូវ១០១៩ ភូមិរោងចក្រ និងផ្ទះលេខសេ៣ផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពឲ្យដឹងថា ​ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌសែនសុខ លោក ញឹម ភារុណ មន្ត្រីសាលាខណ្ឌលោក ប៊ិន ចន្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ លោក ឃិន វិរះ ប្រធានសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី។

ប្រភព​បន្តថា ម្ចាស់ទីតាំងទី១ ឈ្មោះអ៊ុ សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកទីតាំងហ្គេម និងស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១០១៩ ភូមិរិងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដកហូតសម្ភារៈ ហ្គេមកុងព្យូទ័រ១២ ស៊ីវីយូ១០ម៉ាស៊ីនព្រីនធ័រចំនួន០១ និងលុយដុល្លារចំនួន​ ២៥៧ដុល្លារ លុយខ្មែរ ៤២០៦០០រៀល។ ម្ចាស់ទីតាំងទី២ឈ្មោះ ងន ច័ន្ទសេរីរ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកទីតាំងហ្គេម ស្នាក់នៅផ្ទះ លេខសេ៣ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដកហូតសម្ភារៈហ្គេមកុំព្យូទ័រចំនួន១៦ឈុត លុយដុល្លារ ៥១៣ដុល្លារ​ លុយខ្មែរចំនួន២២៣១៥០០រៀល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតជាមានការសាទរ ចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខ ទៅលើទីតាំងហ្គេមអនឡាញខាងលើនេះ។

បច្ចប្បន្ន សម្ភារៈហ្គេមអនឡាញខាងលើត្រូវកម្លាំង​នគរបាល​​ដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ៕

photo_2016-08-04_12-23-28photo_2016-08-04_12-23-29photo_2016-08-04_12-23-19photo_2016-08-04_12-23-21photo_2016-08-04_12-23-35photo_2016-08-04_12-23-37photo_2016-08-04_12-23-22photo_2016-08-04_12-23-31photo_2016-08-04_12-23-32photo_2016-08-04_12-23-33photo_2016-08-04_12-23-30

មតិយោបល់