ថៃ: មន្ត្រីយោធាជាន់ខ្ពស់បាននិយាយថា នៅថ្ងៃអាទិត្យថ្ងៃទី៧ សីហា ខាងមុខនេះ ប្រទេសថៃនឹងធ្វើការបោះឆ្នោតស្ទង់មតិ សម្រាប់រដ្ឋធម្មនុញ្ញថ្មីមួយដែលមានគោលបំណងដើម្បីបង្ក្រាបគណបក្សនយោបាយនិងផ្តល់តួនាទីឱ្យអគ្គមេបញ្ជាការយោធាជាអចិន្រ្តៃយ៍ក្នុងការត្រួតពិនិត្យមើលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ។
ព្រះរាជាណាចក្រថៃនេះ មានប្រវត្តិរដ្ឋប្រហារយោធាជាយូរណាស់មកហើយ ហើយរដ្ឋប្រហារនេះ ក៏បានកើតឡើងជាច្រើនលើកផងដែរ។ ប៉ុន្តែការសំភាសន៍ជាមួយមន្រ្តីយោធា រួមបញ្ចូលទាំងឧត្តមសេនីយ៍ទាំងពីរនាក់ បានបង្ហាញពីមហិច្ឆតាយោធានេះ គឺដើម្បីធ្វើអន្តរាគមន៍ដែលមិនចាំបាច់តាមរយៈការទម្លាក់គណបក្សនយោបាយឲ្យចុះខ្សោយនិងរក្សាបាននូវឥទ្ធិពលអចិន្ដ្រៃយ៍នៅលើរដ្ឋាភិបាលជាប់ឆ្នោតផងដែរ។
រដ្ឋាភិបាលនាពេលអនាគត ដែលពួកគេបាននិយាយថា នឹងត្រូវមានកាតព្វកិច្ចស្របច្បាប់ ដើម្បីអនុវត្តតាមផែនការអភិវឌ្ឍជាតិ ២០ឆ្នាំ ដែលបានកំណត់ដោយកងទ័ពរបបយោធានេះ។
នៅក្រោមធម្មនុញ្ញ ដែលបានស្នើដែលនឹងជំនួសដោយយោធានិយម បន្ទាប់ពីមានរដ្ឋប្រហារ កាលពីខែឧសភា ឆ្នាំ២០១៤ ហើយព្រឹទ្ធសភាតែងតាំងដោយរដ្ឋាភិបាលយោធា បានបម្រុងទុកអាសនៈសម្រាប់ មេបញ្ជាការយោធា នឹងពិនិត្យអំណាចទៅលើសមាជិកសភាជាប់ឆ្នោត។
លោកឧត្ដមសេនីយ៍ Thawip Netniyom ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC ) បានប្រាប់រ៉យទ័រថា ពួកគេនឹងបានអង្គុយនៅទីនោះ ដើម្បីធ្វើឱ្យប្រាកដថា ការធ្វើកំណែទម្រង់ទាំងអស់នឹងត្រូវបានអនុវត្តនិងនៅពេលដូចគ្នានេះ ធ្វើឱ្យប្រាកដថារដ្ឋាភិបាលជាប់ឆ្នោតថ្មី បានធ្វើអ្វីពិតប្រាកដ ដែលពួកគេកំពុងសន្មត់ថានឹងធ្វើឲ្យបាន៕
មតិយោបល់