ព័ត៌មានអន្តរជាតិ

អាកាសធាតុដ៏អាក្រក់បំផុត នៅខេត្តយូណាន ប្រទេសចិន បណ្ដាលឲ្យមនុស្ស ៤នាក់ ស្លាប់ និង ២៦នាក់ទៀត រងរបួស

ក្រុងគុនមីញៈ បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងនៅថ្ងៃពុធ នេះថា ព្យុះព្រឹលនៅភាគនិរតីនៃប្រទេសចិន ក្នុងខេត្តយូណាន បានបណ្ដាលឲ្យមនុស្សចំនួន ៤នាក់ ស្លាប់ និង ២៦នាក់ទៀត រងរបួស។ នេះបើយោងតាម ទីភ្នាក់ងារផ្សាយព័ត៍មានចិន ស៊ិនហួ ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។

បើយោងតាមនាយកដ្ឋានកិច្ចការស៊ីវិលខេត្ត បានបញ្ជាក់ឲ្យដឹងបន្ថែមថា ទីកណ្ដាល និងផ្នែកភាគខាងជើង ព្រមទាំងភាគខាងលិច នៃខេត្តនេះ មានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់ព្យុះខ្លាំង ចាប់ពីថ្ងៃសៅរ៍ រហូតមកទាល់ថ្ងៃអង្គារ សប្តាហ៍នេះ ដែលបានបណ្ដាលឲ្យរងផលប៉ះពាល់ យ៉ាងខ្លាំង ដល់មនុស្សចំនួន ១២០.០០០នាក់។ គួរបញ្ជាក់ផងដែរថា អាកាសធាតុដ៏អាក្រក់នេះ បានបង្កការខូចខាតលើដំណាំ និងលំនៅដ្ឋាន ជាច្រើន របស់ប្រជាពលរដ្ឋ ផងដែរ៕

photo_2016-04-20_21-25-19

មតិយោបល់