កំពង់ធំ:កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានដឹកនាំកម្លាំងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ សហការជាមួយគណបញ្ជាការឯកភាពស្រុកសណ្តាន់ រួមជាមួយគណកម្មការសហគមន៏ការពារព្រៃឈើ ធ្វើការចាប់ឃាត់គោយន្តកន្ត្រៃចំនួន ០៧គ្រឿង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
ករណីខាងលើ បានកើតឡើង ក្នុងភូមិសាស្ត្រ ឃុំដងកាំបិត ស្រុកសណ្តាន់ ដែលដឹកជញ្ជូនឈើអារ ប្រភេទលេខ២ ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ស្មើនឹង ៧,៨៣០ម៉ែត្រត្រីគុណ។ រីឯកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើការចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាកកាមរីឆ្លាម សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2G-2265 នៅវេលាម៉ោង១១ និង២០នាទី នៅត្រង់ចំនុច ភូមិរូង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ដឹកជញ្ជូនឈើប្រណីត (ក្រញូង) ចំនួន ១០៦ដុំ ស្មើនឹង ៣០០គីឡូក្រាម ស្មើនឹង ០,២៥០ម៉ែត្រត្រីគុណ និងឃាត់ខ្លួនជនល្មើសចំនួន ០៣នាក់ ដើម្បីរៀបចំចងក្រងសំណុំរឿង ដំណើរការតាមនីតិវិធី នៃច្បាប់ស្តីពីព្រៃឈើ៕
មតិយោបល់