ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារនៅប្រទេសនូវែលសេឡង់ ធ្វើឲ្យមានការព្រមានពីរលកស៊ូណាមី

នូវែលសេឡង់: យោងតាមការស្ទង់ទីតាំងភូមិសាស្ត្រអាមេរិក នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧.៤ រ៉ិចទ័រ បានកើតឡើងជិតកោះ Kermadec ដែលគ្មានមនុស្សរស់ ស្ថិតនៅភាគខាងជើងនូវែលសេឡង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

រញ្ជួយដីនេះ បានវាយប្រហារនៅវេលាម៉ោង ១០ និង៥៥ នាទីព្រឹកចម្ងាយ ៩២៨គីទ្បូម៉ែត្រពីទីក្រុង Tauranga ក្នុងជម្រៅ ៣៤គីឡូម៉ែត្រ បន្ទាប់ពីមានការព្រមានពីរលកស៊ូណាមីមួយ។

យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ ក្រសួងនេសាទ និងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេស បាននិយាយនៅលើបណ្តាញសង្គម Twitter ថា មិនមានការគំរាមកំហែងអ្វីនោះទេ៕

មតិយោបល់