អ៊ីរ៉ង់ៈ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយ បានព្រមានប្រឆាំងអាមេរិក ចំពោះវិធានការប្រឆាំងនឹងនាវាដឹកប្រេង ដែលមានទង់ជាតិអ៊ីរ៉ង់ជាច្រើនគ្រឿង ដឹកជញ្ជូនប្រេងទៅប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានគំរាមកំហែងកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន Nour របស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា ប្រសិនបើអាមេរិក មានចេតនាចង់បង្កើតអសន្តិសុខ នៅលើផ្លូវទឹកអន្តរជាតិ នោះវានឹងបង្កជាហានិភ័យដ៏គ្រោះថ្នាក់មួយ ហើយប្រាកដណាស់ថា សកម្មភាពនោះ នឹងមិនទទួលបានការស្វាគមន៍ពីអ៊ីរ៉ង់ទ្បើយ។
កាលពីថ្ងៃព្រហស្បតិ៍មន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋបាលលោក ត្រាំ កំពុងពិចារណាលើសកម្មភាព ដែលអាចធ្វើការប្រឆាំងនឹងការដឹកជញ្ជូននាវាដឹកប្រេងរបស់អ៊ីរ៉ង់៕

មតិយោបល់