ម៉ាឡេស៊ីៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការមួយ បានរាយការណ៍ថា ជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ១៣៧នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេរៀបចំបញ្ជូនត្រឡប់ទៅមាតុប្រទេសវិញហើយ ដែលនេះជាលើកទីពីរ បន្ទាប់ពីការបញ្ជូនលើកទីមួយ ចំនួន ១៣៨នាក់មក ។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួរចុះផ្សាយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦។
ស្ថិតក្រោយមការឧបត្ថម្ភពីសប្បុរសជនផ្នែកឯកជន ជនជាតិមីយ៉ាន់ម៉ាជាប់ឃុំឃាំង ១៣៧នាក់ ដែលមានប័ណ្ណសម្គាល់ខ្លួន ត្រូវបានបញ្ជូនត្រឡប់ទៅទីក្រុង យ៉ាំងហ្គោន កាលពីថ្ងៃសុក្រតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិម៉ីយ៉ាន់ម៉ា ពីទីក្រុងគូឡាឡាំពួ។
គួរបញ្ជាក់ថា ជនជាតិមីយ៉ាន់ម៉ាចំនួន ២.២៩៤ នាក់ បានជាប់ឃុំឃាំងនៅក្នុងប្រទេសម៉ាឡេស៊ី៕
មតិយោបល់