ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះ បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់

ព្រៃវែង: នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីយប់ នៅចំនុចភូមិស្វាយចេក ឃុំត្នោតស្រុកកញ្ជ្រៀច
មានករណីអគ្គិភ័យឆេះផ្ទះ ។

ម្ចាស់ផ្ទះឈ្មោះ ណៃ ណាត ភេទប្រុស អាយុ ៤៥ឆ្នាំ ប្រពន្ធឈ្មោះ អ៊ាន ផានី អាយុ ៤០ឆ្នាំ។

ការឆេះនេះបណ្តាលឲ្យរងរបួស ២នាក់៖
១-ឈ្មោះ ណៃ ណាត ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិឃុំកើតហេតុ ( រងរបួសធ្ងន់ រលាកភ្លើងពេញខ្លួន ) ត្រូវជាម្ចាស់ផ្ទះ
២-ឈ្មោះ វិធី ធារ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិឃុំកើតហេតុរងរបួស រលៀកជើងទាំង២ ។
បច្ចុប្បន្ន អ្នករងរបួស បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យស្រុកកញ្រ្ជៀច។

រងការខូចខាត៖
– ផ្ទះទំហំ ៧x ៨ ម៉ែត្រ សង់អំពីឈើប្រក់ក្បឿងជញ្ជាំងសង្កសី ១ខ្នងគិតទឹក ២០លានរៀល
– ស្រូវ១០០គីឡូ១០០,០០០រៀល
-អង្ករ១០០គីឡូ៣០០,០០០រៀល
– សម្ភារ:ទូរទស្ស ១គ្រឿង ៤០០,០០០រៀល
– សំលៀកបំពាក់ ១បេ ៥០០,០០០រៀល។
សរុបប្រហែល៖ ២១,៣០០,០០០រៀល។

មូលហេតុ៖ នៃការឆេះ ឆ្លងចរន្តអគ្គិសនី មិនបណ្តាលឲ្យរាលដាលឆេះដល់ផ្ទះអ្នកដ៏ទៃ ប្រើប្រាស់ទឹកពន្លត់អគ្គិភ័យ អស់ចំនួន ២រថយន្ត៕

មតិយោបល់