អ៊ីរ៉ង់ៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានព្រមានប្រឆាំងអាមេរិក ទាក់ទងនឹងការដាក់ពង្រាយកងនាវាចររបស់ពួកគេ នៅតំបន់ការ៉ាប៊ីន ដើម្បីរំខានដល់ការដឹកជញ្ជូនប្រេង របស់អ៊ីរ៉ង់ ទៅកាន់ប្រទេសវេណេហ្ស៊ូអេឡា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
យោងតាមអ្នកវិភាគទៅលើការដឹកជញ្ជូនប្រេង បានឲ្យដឹងថា នាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៥ គ្រឿង ផ្ទុកដោយឥន្ធនៈមានតម្លៃ រាប់សិបលានដុល្លារ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវេណេស៊ុយអេឡា។
នៅក្នុងលិខិតផ្ញើជូនប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres គឺលោក Mohammad Javad Zarif បានព្រមានប្រឆាំងនឹងចលនារបស់អាមេរិក ក្នុងការដាក់ពង្រាយកងនាវាចររបស់ពួកគេ ទៅកាន់តំបន់ការ៉ាប៊ីន ក្នុងគោលបំណងធ្វើអន្តរាគមន៍ និងបង្កការរំខាន ដល់ការផ្ទេរឥន្ធនៈអ៊ីរ៉ង់ ទៅកាន់វេណេស៊ុយអេឡា។
ដោយលោក បានបន្ថែមថា រាល់សកម្មភាពណាមួយ ដែលខុសច្បាប់ អាមេរិក នឹងត្រូវទទួលខុសត្រូវ ចំពោះផលវិបាកទាំងនោះ៕

មតិយោបល់