ព័ត៌មានជាតិ

ទៅធ្វើការសុខៗស្រាប់តែប្រកាច់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ

កំពត: កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះមានប្រជាពលរដ្ឋម្នាក់ បានស្លាប់ សពមាន ឈ្មោះ យ៉ែម ពៅ ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិស្នោតូច ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។

មូលហេតុពេលថ្ងៃទៅធ្វើការនៅសិប្បកម្មតុ ទូនៅក្បែរស្ពានត្រើង ស្ថិតនៅភូមិស្នោតូចពេលស្លាប់ គាត់ចេញពីរោងទៅឈឺនោម ស្រាប់តែប្រកាច់សន្លប់បាត់ស្មារតី
រួចនាក់ធ្វើការជាមួយគ្នាបានឃើញក៌ដឹកយកទៅពេទ្យឈូក រួចក៏បញ្ជូនទៅពេទ្យកំពត អកុសល្យជនរងគ្រោះបានស្លាប់តាមផ្លូវបាត់ទៅហើយ ទើបដឹកមកផ្ទះឪពុកឈ្មោះ យ៉ែម រិត អយុ៥១ឆ្នាំនិង ម្ដាយ ឈ្មោះឈឹន ណាតអាយុ៤៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់