អ៊ីរ៉ាក់ៈ របាយការណ៍ពីអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ជនស៊ីវិល ៤០ នាក់ ត្រូវបានសម្លាប់ដោយក្រុមភេវរករ ISIS កាលពីថ្ងៃអង្គារ ជាមួយនឹងការព្យួរសាកសពរបស់ពួកគេជាប់បង្គោលភ្លើង ហើយថែមទាំងគំរាមប្រើអាវុធគីមី នៅតំបន់ជនស៊ីវិលទៀតផង។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
យុទ្ធជនក្រុម ISIS ត្រូវបានគេរាយការណ៍ថា បានបាញ់ និងសម្លាប់ជនស៊ីវិលនៅក្រុង Mosul កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបើ UN បានបញ្ជាក់ថា រកឃើញរណ្តៅកប់សពនៅក្បែរទីប្រជុំជន Al-Alil Hammam ដែលក្នុងនោះមានសាកសពជាង ១០០ នាក់ ត្រូវបានប្រទះឃើញនៅទីនោះ៕

មតិយោបល់