អង់គ្លេសៈ ប៉ូលិសបានប្រញាប់ប្រញាល់ ទៅកាន់ផ្សារទំនើប Oxford Street នៅទីក្រុងឡុងដ៍ ក្រោយទទួលបានដំណឹងថា មានករណីបាញ់ប្រហារមួយ បានបង្កឲ្យមានការភ័យខ្លាចថា ជាការវាយប្រហារភេរវកម្ម ខណៈដែលមនុស្ស ១៦ នាក់ បានរងរបួស ដោយសារការភ័យស្លន់ស្លោរត់ជាន់គ្នា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រោយពីការបិទផ្លូវចេញចូល ទៅកាន់តំបន់កើតហេតុ អស់រយៈពេលជាងមួយម៉ោង ក្រុមប៉ូលិសបាននិយាយ ពួកគេមិនបានរកឃើញភស្តុតាងសង្ស័យណាមួយថា ករណីនេះជាការបាញ់ប្រហារ ឬការបង្ករបួសទ្បើយ។
ដោយប៉ូលិស បានអះអាងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានចាប់ផ្តើមដោយសារតែមានការឈ្លោះប្រកែកគ្នាខ្លាំង រវាងបុរស២នាក់ នៅស្ថានីយរថភ្លើងក្រោមដី Oxford Circus ប៉ុណ្ណោះ ទើបបង្កឲ្យប្រជាជនមានការភ័យខ្លាចរឿងសន្តិសុខ៕
មតិយោបល់