ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកាសគាំទ្ររាល់បណ្ដាប្រទេសណា ដែលប្រឆាំងនឹងអ៊ីស្រាអែល

អ៊ីរ៉ង់ៈ មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួន នឹងគាំទ្រ ក៏ដូចជាជួយបណ្ដាជាតិសាសន៍ ឬក្រុមណាក៏ដោយ នៅគ្រប់ទីកន្លែង សម្រាប់ការតស៊ូរបស់ពួកគេ ប្រឆាំងនឹងអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីការដកខ្លួនរបស់ប៉ាឡេស្ទីន ចេញពីកិច្ចព្រមព្រៀង ជាមួយអ៊ីស្រាអែល ជុំវិញការស្នើសុំបញ្ចូលតំបន់របស់ទីក្រុងយេរូសាឡឹម នៅ West Bank ។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា
ជាធម្មតានៃរបប Zionist គឺមិនត្រូវគ្នា នឹងសន្តិភាពទ្បើយ ព្រោះពួក Zionist ព្យាយាមពង្រីកទឹកដីរបស់ពួកគេ ដែលមិនត្រូវបានកំណត់នូវអ្វី ដែលពួកគេបានកាន់កាប់រួចហើយនោះទេ។

អាស្រ័យហេតុនេះ អ៊ីរ៉ង់ នឹងគាំទ្រ ក៏ដូចជាជួយដល់បណ្ដាប្រជាជាតិ ឬក្រុមណា ដែលប្រយុទ្ធប្រឆាំងនឹងរបប Zionist ហើយយើងមិនស្ទាក់ស្ទើរ ក្នុងការនិយាយពីរឿងនេះទ្បើយ៕

មតិយោបល់