ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានធ្វើការចាក់សោរថយន្តមួយចំនួន ដែលឈប់ចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់