ឥណ្ឌាៈ តាមប្រព័ន្ធផ្សព្វផ្សាយ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិន បានដោះលែងទាហានឥណ្ឌាចំនួន ១០ នាក់ ដែលត្រូវបានចាប់ខ្លួន អំទ្បុងពេលប៉ះទង្គិចគ្នា តាមព្រំដែន នៅតំបន់ហិម៉ាឡៃយ៉ា ដោយទាហានឥណ្ឌាយ៉ាងតិច ២០ នាក់បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមសារព័ត៌មាន Channel News Asian ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចចរចាជាច្រើនលើក រវាងភាគីទាំងពីរ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការប្រយុទ្ធនៃទាហានទាំងសងខាងជាច្រើននាក់ ដោយប្រើដំបងរុំដែកគោល និងបានគប់ដុំថ្មដាក់គ្នា កាលពីថ្ងៃច័ន្ទ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋាភិបាលឥណ្ឌា មិនបានធ្វើអត្ថាធិប្បាយអ្វីទ្បើយ ប៉ុន្តែប្រភពពីខាងកងទ័ព បានចេញសេចក្តីថ្លែងការណ៍មួយ និយាយថា «ការដោះលែងនេះ វាជាការបញ្ជាក់ឱ្យឃើញច្បាស់ថា អំទ្បុងពេលការប៉ះទង្គិចគ្នា នៅជ្រលងភ្នំ Galwan នៃតំបន់ Ladakh មិនមានកងទ័ពឥណ្ឌាណាម្នាក់ បាត់ខ្លួននោះទេ៕
មតិយោបល់