ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទាសករបម្រើផ្លូវភេទក្រុម ISIS ប្រថុយនឹងការស្លាប់បើសិនរត់គេចពីការជួញដូរតាម WhatsApp

អ៊ីរ៉ាក់ៈ ក្មេងស្រីអាយុ១២ឆ្នាំស្អាតៗហើយបរិសុទ្ធ…..តម្លៃខ្លួនរបស់នាងអាចដល់ ១២.៥០០ ដុល្លារហើយនាងនឹងត្រូវបានគេលក់ក្នុងពេលឆាប់ៗ។នៅក្នុងសារមួយសរសេជាភាសារអារ៉ាប់ថា “វាជារឿងធម្មតាដែលរូបមនុស្សរាប់ពាន់នាក់ត្រូវបានដាក់​​នៅលើកម្មវិធី Telegram និងកម្មវិធី WhatsApp ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មលក់ ស្រីម្នាក់ និងកុមារជាច្រើននាក់រួមជាមួយ ត្បូង អាវុធ និងឧបករណ៍យុទ្ធសាស្ត្រនោះ”។

បើតាមគេប៉ានស្មាន ក្រុម ISIS មានទាសករសិចចំនួន ៣០០០នាក់ ហើយភាគច្រើននៃពួកគេ​ត្រូវបានដាក់លក់ដូរ ដូចសត្វគោក្របី នៅលើទូរស័ព្ទស្មាតហ្វូន។ ក្រុមភាវរកម្មបាន Share រូបថតរបស់ពួកគេជាមួយនិងទិន្នន័យ មានឈ្មោះម្ចាស់របស់ពួកគេ ដើម្បីការពារកុំឲ្យរត់គេចខ្លួន។

សារជាច្រើនត្រូវបានគេចែកចាយតាម សារព័ត៌មាន AP ដោយសកម្មជនម្នាក់នៅក្នុងសហគមន៍​ជនជាតិភាគតិចYazidi ហើយទាសកររាប់ពាន់នាក់នៅក្នុងចំណោមពូកគេ ត្រូវបានចាប់យកមក​ដោយក្រុមជ្រុលនិយម។

កាលពីមុន អ្នករត់ពន្ធបានគ្រប់គ្រងដើម្បីដោះលែងទាសករ ១៣៤នាក់ក្នុងមួយខែ ប៉ុន្តែចំនួននោះបានធ្លាក់ចុះមកនៅត្រឹមតែ ៣៩នាក់ នៅក្នុងរយៈពេល៦សប្តាហ៍។

លោក Mirza Danai ដែលជាស្ថាបនិកនៃអង្គការជំនួយអាល្លឺម៉ង់អ៊ីរ៉ាក់ Luftbrucke Irak បាននិយាយថា ក្នុងរយៈពេលពីរឬបីខែចុងក្រោយ ការរត់គេចខ្លួនកាន់តែមានការលំបាក និងគ្រោះថ្នាក់ជាងមុន។

លោកបានបន្តថា ពួកគេបានចុះឈ្មោះទាសករគ្រប់រូប ហើយពួកគេត្រូវស្ថិតក្រោមម្ចាស់របស់ខ្លួន, ហើយបើទោះបីជានាងគេចខ្លួនផុត តែរាល់ទីស្នាក់ការត្រួតពិនិត្យរបស់ក្រុមវាភេរវករ Daesh ឬកម្លាំងសន្តិសុខ នឹងបានដឹងថាក្មេងស្រីនោះបានរត់ចេញពីម្ចាស់ណា។

តួយ៉ាង អតីតទាសករម្នាក់ដែលបានរត់គេងខ្លួនរួច នាង Lamiya Aji និយាយថា រូបនាងបានព្យាយាមរត់​គេចខ្លួនចំនួនបួនដង មុនការរត់គេចចេញចុងក្រោយនៅក្នុងខែមីនា នាងត្រូវប្រឈមមុខនឹងទឹកដី​ដែលគ្រប់គ្រងដោយរដ្ឋាភិបាលជាមួយយុទ្ធជនរបស់ក្រុមរដ្ឋអ៊ិស្លាមក្នុងការតាមចាប់នាងយកទៅវិញ។

នាងថា ចំការមីនបានផ្ទុះសម្លាប់អ្នករួមដំណើរជាមួយនាង ពីរនាក់គឺ Almas អាយុ៨ឆ្នាំ និង Katherine ២០ឆ្នាំ ហើយការផ្ទុះនោះបានបន្សល់ទុកឲ្យនាងនូវភ្នែកពិការខាងស្តាំម្ខាង និងស្នាមសន្លាកដោយ​សាររលាយស្បែក។ នាងត្រូវបានបុរសម្នាក់ជួយសង្គ្រោះ ហើយដឹកចេញមកខាងក្រៅ នាងបានចាត់ទុក​ខ្លួនឯង​ថាជាមនុស្សមានសំណាង។

នារីអាយុ១៨ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន AP ពេលនៅលើគ្រែនៅឯផ្ទះពូរបស់នាងនៅក្នុងទីក្រុងអ៊ីរ៉ាក់​ភាគខាងជើងនៃ Baadre យ៉ាងដូច្នេះថា “ខ្ញុំបានគ្រប់គ្រងដល់ទីបញ្ចប់ហើយ, សូមអរព្រះគុណព្រះជាម្ចាស់​ ដែលឲ្យខ្ញុំគ្រប់គ្រងបាន ដើម្បីគេចខ្លួនចេញពីមនុស្សគ្មានសាសនាទាំងនោះ”។ នាងបន្តថា “បើទោះបី​ខ្ញុំបាន​​បាត់បង់​ភ្នែកទាំងសងខាងក៏ដោយ វានៅតែមានតម្លៃ ព្រោះខ្ញុំបានធ្វើឲ្យពួកគេ (អ្នករួមដំណើរ) រស់រានមានជីវិតឡើងវិញ៕

មតិយោបល់