ឥណ្ឌូនេស៊ីៈ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃនេះថា ជើងហោះហើរឥណ្ឌូនេស៊ីត្រូវបានអុញ្ញាតិឲ្យបើកដំណើរការទៅអាមេរិកវិញហើយក្រោយពេលបានផ្អាកក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៦។
ឥណ្ឌូនេស៊ីបានឆ្លងផុត(ជាប់)ក្នុងការធ្វើរង្វាយតម្លៃអន្តរជាតិមួយដែលអនុញ្ញាតឱ្យយន្តហោះដឹងអ្នកដំណើរបន្តហោះហើរទៅកាន់អាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិកដូចប្រក្រតី។
នាយកអាកាសចរណ៍របស់ក្រសួង លោក Muhammad Alwis បានឱ្យដឹងថា ឥណ្ឌូនេស៊ីបានធ្វើឱ្យប្រសើរឡើង និងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១ ទទួលបានជោគជ័យនៅក្នុងការវាយតម្លៃនៃការ អនុវត្តដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ។
លោកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា «ទីបំផុត ការខិតខំរបស់យើងទទួលបានជោគជ័យបន្ទាប់ពីមានការដឹកនាំដោយរដ្ឋមន្ត្រី៤នាក់ និងអគ្គនាយកបួននាក់ » ។លោកបានបន្ថែមថា ក្រសួងរំពឹងនឹងទទួលបានវិញ្ញាបនប័ត្រនៅក្នុងសប្តាហ៍នេះ។
យន្តហោះបំពាក់រូបទង់ជាតិរបស់រដ្ឋឥណ្ឌូនេស៊ី “Garuda “បានកំណត់គោលដៅដើម្បីបើកផ្លូវហោះហើរទៅញូវយ៉ក និងទីក្រុង Los Angeles នៅឆ្នាំក្រោយនេះ។គួរបញ្ជាក់ថា ជាមធ្យមមានអ្នកដំណើរឥណ្ឌូនេស៊ី៤០០.០០០នាក់ បានហោះហើរទៅកាន់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ៕
មតិយោបល់