ព័ត៌មានអន្តរជាតិ

រុស្ស៊ីងាកមកចុះកិច្ចព្រមព្រៀងមួយចំនួន ជាមួយជប៉ុន

ជប៉ុន និងរុស្ស៊ី នៅថ្ងៃសុក្រនេះ បានបញ្ចប់កិច្ចប្រជុំកំពូលមួយ ក្នុងគោលបំណងដើម្បីធ្វើឱ្យមានភាពរីកចម្រើន លើសន្ធិសញ្ញាសន្តិភាព ក្រោយបញ្ចប់សង្រ្គាមលោកលើកទី២ ជាផ្លូវការមួយ ដោយផ្តោតលើគម្រោងសេដ្ឋកិច្ច នៅក្នុងប្រជុំកោះ ដែលកាន់កាប់ដោយប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយ
នៅថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០១៦។

ទូរទស្សន៍ជាតិ NHK របស់ជប៉ុន បានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន បានយល់ព្រមក្នុងការចុះកិច្ចព្រងព្រាង និងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី ដែលមានតម្លៃប្រហែល ២,៥ពាន់លានដុល្លារ ក្នុងគម្រោងវិស័យឯកជន ដូចជា ការអភិវឌ្ឍអណ្តូងរ៉ែ និងប្រាក់កម្ចីសម្រាប់ការរួមគ្នារុករកឧស្ម័នធម្មជាតិ។

ទីប្រឹក្សាវិមានក្រឹមឡាំងលោក Yuri Ushakov ថ្ងៃសុក្រនេះ បានប្រាប់ក្រុមអ្នកកាសែតថា មេដឹកនាំពាណិជ្ជកម្មប្រទេសទាំងពីរ បានជួបប្រជុំគ្នាដើម្បីពិភាក្សាលើរឿងនេះ៕

មតិយោបល់