ព័ត៌មានជាតិ

នារីជនជាតិចិន រអិលធ្លាក់ពីលើខឿនប្រាសាទអង្គរវត្ត រងរបួស

សៀមរាបៈ នារីជាភ្ញៀវទេសចរជនជាតិចិនម្នាក់ បានរអិលជើងធ្លាក់ពីលើកំផែងបាកាននៃបរិវេណប្រាសាទអង្គរវត្ត បណ្តាលឲ្យរងរបួស កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមាន ឈ្មោះ LI YUE អាយុ២៨ឆ្នាំជនជាតិចិន។ មុនពេលកើតហេតុរូបនាងបានដើរថយក្រោយ ដើម្បីថតរូបតែមិនប្រយ័ត្នក៏រអិលជើងធ្លាក់ពីលើបាកានកម្ពស់១,៣០ម៉ែត្រ ជាន់ទី៣ ខាងកើតឈាងខាងត្បូង នៅជាន់ខាងលើ នៃប្រាសាទអង្គរវត្ត បណ្ដាលឲ្យ រងរបួសនៅត្រង់ត្រចៀកក្បាលផ្នែកខាងក្រោយ គ្រេចចង្កេះ និងក។

ភ្លាមនោះនារីរងគ្រោះត្រូវបានភ្នាក់ងារអាជ្ញាធរជាតិអប្សរាមន្ត្រីនគរបាលការពារបេតិកភណ្ឌ និងមន្ត្រីនគរបាលទេសចរណ៍ ជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕

FB_IMG_1470318743285

មតិយោបល់