ចិនៈ ក្រសួងការបរទេសក្នុងប្រទេស នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនមានព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការព្រមានដោយមន្រ្តីកូរ៉េខាងជើងថា នឹងធ្វើតេស្តមីស៊ីលជាថ្មីម្ដងទៀត ព្រមទាំងអាចឈានដល់សង្គ្រាម នុយក្លេអ៊ែរផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងលោក Lu Kang បាននិយាយថា ចិនប្តេជ្ញាប្រឆាំងដាច់ខាត នូវរាល់ពាក្យសម្ដី ឬសកម្មភាពណាមួយ ដែលអាចបង្កើនភាពតានតឹងបន្ថែមទៀត នៅលើឧបទ្វីបកូរ៉េ៕
មតិយោបល់