ឥណ្ឌាៈ ជឿឬមិនជឿ? យោងតាមការបង្ហាញរបស់រដ្ឋភិបាលកាលពីថ្ងៃសុក្របានឲ្យដឹងថា នៅប្រទេសឥណ្ឌា គ្រួពេទ្យម្នាក់ត្រូវព្យាបាលអ្នកជំងឺ៩០០នាក់ក្នុងមួយថ្ងៃ ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Faggan Singh Kulaste បានប្រាប់សភាថា «គ្រូពេទ្យម្នាក់ ព្យាបាលអ្នកជំងឺំ៨៩៣នាក់ នៅក្នុងប្រទេសនេះ ប្រសិនបើគ្រួពេទ្យមានវិជ្ជាជីវ និង គ្រូពេទ្យប្រើវិធីព្យាបាលតាម Ayurveda, Unani និង Homeopathy (ប្រព័ន្ធព្យាបាលរោគ) ត្រូវបានរាប់បញ្ចូលជាមួយគ្នា»។
លោកបានបន្ថែមទៀតថា «មានគ្រូពេទ្យអនុវត្តតាមក្រមវិជ្ជាជីវ ជិតតមួយលាននាក់បានចុះឈ្មោះក្នុងបញ្ជីនៅទូទាំងប្រទេស ហើយ ៦លាននាក់ជាគ្រូពេទ្យព្យាបាលតាម Ayurveda, Unani និង Homeopathy (AUH) ហើយបើផ្អែកតាមតួលេខគ្រួពេទ្យ និងតួលេខអ្នកជំងឺ ប្រទេសឥណ្ឌា គ្រួពេទ្យម្នាក់ត្រូវព្យាបាលអ្នកជំងឹ ៨៩៣នាក់នៅក្នុងមួយថ្ងៃ៕

មតិយោបល់