ស៊ីរិៈយោងតាមទីភ្នាក់ងាររដ្ឋ SANA បានរាយការណ៍ថា កាលពីថ្ងៃសុក្រ កងទ័ពស៊ីរីរារាំងការវាយប្រហារមួយដោយក្រុមរដ្ឋអ៊ីស្លាម (IS) នៅលើទីតាំងយោធានៅភាគខាងកើតនៃខេត្ត Deir al-Zour ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធក្រុមភេរវកម្ម១៥០ នាក់។ នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៦។
SANA និយាយថា កងទ័ពស៊ីរីបានទប់ស្កាត់ការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម នៅលើទីតាំងយោធានៅTal Bruk នៅក្នុងតំបន់ជនបទនៃខេត្ត Deir al-Zour ។
SANA មិនបានបង្ហាញលម្អិតអំពីហេតុការណ៍នោះទេ , ប៉ុន្តែក្រុម IS ធ្វើការវាយប្រហារម្តងហើយម្តងទៀតដើម្បីប្រឆាំងនឹងទីតាំងរបស់រដ្ឋាភិបាលនៅក្នុងខេត្តដែលសម្បូរប្រេងមួយនោះ៕

មតិយោបល់