អាមេរិកៈ បន្ទាប់ពីហេតុការណ៍ ធ្លាក់បាទ្បុងហោះ ដែលបណ្ដាលឲ្យអ្នកជិះ ១៦នាក់ស្លាប់ នៅភាគកណ្តាល នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិកនោះ ខណៈនេះជនរងគ្រោះ៧ នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណហើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
ជនរងគ្រោះទាំង៧នាក់នោះ រួមមានអ្នកបើកបាទ្បុងឈ្មោះ Alfred Nichols និងស្រ្តីជាម្ដាយឈ្មោះ Lorilee និងកូនស្រី Paige Brabson នៅទីក្រុង San Antonio រដ្ឋតិចសាស់, ឈ្មោះ Matthew Rowan នៅទីក្រុង San Antonio, ឈ្មោះ Joe Owens នៅទីក្រុង Katy, ឈ្មោះ Harvey និង Laura Douglas នៅទីក្រុង Victoria។
មន្ត្រីអាកាសចរណ៍និយាយថា បាទ្បុងហោះនេះ បានធ្លាក់ចុះនៅក្បែរតំបន់ Lockhart ភាគខាងត្បូងនៃទីក្រុង Austin បន្ទាប់ពីត្រូវភ្លើងឆេះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA)បាននិយាយនៅក្នុងសេចក្តីថ្លែងការថា បាទ្បុងហោះបានធ្លាក់ចុះ កាលពីម៉ោង ៧ និង ៤០នាទី ម៉ោងនៅក្នុងស្រុក៕
មតិយោបល់