ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីសឹង្ហបុរី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ជាលើកដំបូង

សឹង្ហបុរី:យោងតាមការិយាល័យនាយករដ្ឋមន្រ្តីសឹង្ហបុរី ហៅកាត់ថា (PMO) បានប្រកាសនៅថ្ងៃចន្ទឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី Lee Hsien Loong នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភានេះ។

គេហទំព័រសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៦ ឧសភានេះ បានស្រង់សម្តី PMO បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចជាលើកដំបូង នៅក្នុងកម្រិតទ្វេភាគីទៅកាន់រុស្ស៊ី ហើយលោកលីនឹងទៅដល់ទីក្រុងមូស្គូ ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ឧសភានេះ បន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុង Sochi ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០។ ហើយវាដំណើរទស្សនកិច្ចលើកចុងក្រោយផងដែរ ដែលលោកបានទៅកាន់រុស្ស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ ស្របពេលដែលលោកលីបានទៅចូលរួមកិច្ចប្រជុំកំពូង G20 នៅក្នុងទីក្រុង St Petersburg។

នៅក្នុងរាជធានីរុស្ស៊ី លោក Lee នឹងជួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev អភិបាលក្រុងក្រុងម៉ូស្គូ លោក Sergei Sobyanin ប្រធានគណៈកម្មការសេដ្ឋកិច្ចអាស៊ី លោក Tigran Sargsyan ហៅកាត់ថា (EEC) ដែលនាំដោយនាយកប្រតិបត្តិអាជីវកម្មរុស្ស៊ី និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូបទៀត។

EEC នេះគឺជាស្ថាប័នប្បញ្ញប្រតិបត្តិនៃសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ហៅកាត់ថា (EAEU) ដែលរួមមានប្រទេសរុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។ សម្រាប់ប្រទេសសិង្ហបុរី EAEU ផ្តល់នូវទីផ្សាររួមគ្នាចំនួន ១៨០លាននាក់ និងមានផលិតផលសរុបជាទឹកប្រាក់ ៤.២ពាន់ពាន់លានអាមេរិក។

សិង្ហបុរីត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ហៅកាត់ថា MOU ជាមួយ EEC ដើម្បីលើកកម្ពស់ការសហការយ៉ាងជិតស្និទ្ធ នៅក្នុងតំបន់ ដូចជាការងាររដ្ឋបាលគយពាណិជ្ជកម្ម ក្នុងសេវាកម្ម និងការវិនិយោគនិងបច្ចេកវិទ្យា ជាដើម៕

download

មតិយោបល់