ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីតាំងកត់កន្ទុយលេខមួយកន្លែង ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាប

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែង ដែលស្ថិតនៅផ្ទះលេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នឹងបាន ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៦ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុក ព្រហ្មទណ្ឌបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងខុសច្បាប់នេះ ក៏ដូចជាការរៀបចំ សណ្តាប់ធ្នាប់រក្សាសន្តិសុខ សុវតិ្ថភាព ជូនប្រជាពលរដ្ឋ កុំឲ្យកើតមាននៅបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដោយក្នុងនោះ មានការចូលរួមសម្របសម្រួល ពីលោកស្រី ចែ សុង ព្រះរាជ្ញាធររង អមសាលាដំបូងរាជធានីភ្នំពេញ ។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ក្នុងប្រតិបតិ្តការនេះដែរ កម្លាំងនគរបាល យើងបាន ធ្វើការឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ទេស ស៊ីថាត ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរ អ្នកកត់កន្ទុយលេខ ស្នាក់នៅផ្ទះកើតហេតុខាងលើ ហើយក្នុងនោះ កម្លាំងនគរបាលយើង បានធ្វើការដកហូតនៅសម្ភារៈមួយ ចំនួនរួមមាន ក្រដាស់កត់ឆ្នោតមួយចំនួន, ប៊ិច ២ដើម, បន្ទាត់ចំនួន១, ម៉ាស៊ីនគិតលេខមួយចំនួន នឹងប្រាក់មួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាល ឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាង សំណុំរឿង បញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

photo_2016-08-06_16-26-20photo_2016-08-06_16-26-36photo_2016-08-06_16-26-40photo_2016-08-06_16-26-43photo_2016-08-06_16-26-48photo_2016-08-06_16-26-53

មតិយោបល់