ភ្នំពេញៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ស្ថាប័ន២ចាប់ដៃគ្នា បំលែងប្រលោមលោករឿង «បំភ្លេចមិនបាន» មានការភ្ញាក់ផ្អើល បន្ទាប់ពីបានប្រកាសថា ស្ថាប័ន២គឺ ទូរទស្សន៍PNN និងផលិតកម្មមហាហង្ស បានចាប់ដៃគ្នា ផលិតរឿង«បំភ្លេចមិនបាន» ដែលជាប្រលោមលោកល្បាញ នៅក្នុងពិភពប្រលោមលោក ខ្មែររបស់អ្នកស្រីប៉ាល់ វណ្ណារីរក្ស។
ខ្សែរឿងនេះត្រូវបានប្រកាសថា គ្រោងចំណាយដើមទុន រហូតដល់ ១០ម៉ឺនដុល្លារ ដើម្បីឲ្យការ ផលិតចេញ ជារឿងទទួលបានជោគជ័យដូចគ្នា នឹងកេរ្តិ៍ឈ្មោះរបស់ប្រលោមលោកនេះ។ ខ្សែរឿងនេះ ត្រូវបានប្រកាសចេញថត ហើយក្រោយពីការ ក្រុងពាលីកាលពីព្រឹកថ្ងៃទី៨ សីហាឆ្នាំ២០១៦ ដើម្បីឲ្យរឿង «បំភ្លេចមិនបាន» ក្លាយជារឿងភាគទទួល បានការពេញនិយមដូចគ្នា នឹងកេរ្តិ៍ឈ្មោះរបស់ប្រលោមលោក។ រឿងនេះប្រកាសចេញថត រយៈពេល៣ខែនិងសម្រេចដាក់ផ្សាយ ជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ PNN នៅអំឡុងចុងឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា រឿង«បំភ្លេចមិនបាន» គឺជាប្រលោមលោកល្បីល្បាញ បំផុតក្រោយពីជាប់ពានរង្វាន់ ទូទាំងប្រទេសកាលពីឆ្នាំ១៩៩៥។ ការផលិតជាវិដេអូភាគរឿងនេះ ត្រូវគេឃើញចូលរួម សម្ដែងដោយតារាល្បីៗដូចជា កញ្ញា នី មុន្នីនាថ លោកអូន ឧស្សាហ៍ លោកឈម ឈរ៉ា អ្នកនាងចាន់ តារាទី លោកហេង ស៊ីម៉ន និងតារាសម្ដែងល្បីឈ្មោះ ចាស់ក្មេងជាច្រើនរូបទៀត៕
មតិយោបល់